Thursday, January 3, 2013

គ្រុនពោះវៀន Thyphoid Fever

មូលហេតុ

- គ្រុនពោះវៀនកើតដោយសារ​ បាក់តេរីម៉្យាងឈ្នោះថា​
Salmonella typhi (S-typhi)
- ឆ្លងតាមរយៈអាហារនិងទឹក ដែលមេរោគនេះចូលក្នុងខ្លួន
យើងចូលដល់ពោះវៀនបន្ទាប់មកចូលក្នុងចរន្តឈាមហើយ
វាអាចធ្វើដំនើរទៅដល់កូនកណ្តុល,​ថង់ប្រមាត់, ថ្លើម,​
អណ្តើរ និង​ ផ្នែកទៀតនៃខ្លួនរបស់យើង
- មនុស្សមួយចំនួនមានរបាំងកាពារ bacteria salmonella typhi
- គ្រុនពោះវៀនច្រើនតែកើតនៅប្រទេសកំពុងអភិវឌ្ឈ

រោគសញ្ញា
- ដំណាក់កាលដំបូងមានក្តៅខ្លួនខ្លាំង,​ ឈឺពោះ និង រាករុស
- មនុស្សខ្លះមានស្នាមអុចក្រហម លើពោះនិងទ្រូង
- លាមកមានឈាម
- ក្តៅរងារ
- ការច្របូកច្របល់ច្រឡំ
- រវើរវាយ (លឺសូរអ្វីប្លែក និងមើលឃើញអ្វីប្លែកដែលអ្នក
ផ្សេងគេមិនលឺគេមិនឃើញ)​ Hallucinations
- អស់កំលាំងខ្លាំង
- ឈាមច្រមុះ

របៀបធ្វើរោគវិនិច្ឆ័យ
- Complete blood count (CBC) មានចំនួនឈាមសរកើនឡើង
- ធ្វើតេស្តឈាមក្នុងសប្តាហ៍ដំបូងពេលក្តៅខ្លួនអាចឃើញ S-typhi bacteria
- urine test (ការធ្វើតេស្តទឹកនោម)
- platelet count will be low (ផ្លាធីលេតធ្លាក់ចុះ)
- រក antibody (អង្គបដិបក្ខ)

វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- បញ្ជូលសេរ៉ូម ដើម្បីបំពេញជាតិទឹក និង electrolytes
- Antibiotics អោយសំរាប់សំលាប់ បាក់តេរី

ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ហូរឈាម​ចេញពីពោះវៀន
- ធ្លាយពោះវៀន
- ខ្សោយតម្រងនោម
- រលាកស្រោមពោះ

របៀបការពារ
- ថ្នាំចាក់បង្ការោគ(vaccine)
- ត្រូវផឹកទឹកឆ្អិនជានិច្ច
- បរិភោគអាហារដែលមានអនាម័យ ។

2 comments:

  1. Ironman's Razor & Steel-Titan - TiNIC Art - TiNIC Art
    Ironman's Razor & Steel-Titan.TiNIC Arts. titanium granite countertops The Ironman's razor & w88 steel-titan is part of TiNIC Art, titanium water bottle a group of art collectors babyliss pro titanium flat iron that specialize in the production titanium bmx frame of traditional

    ReplyDelete