Saturday, January 19, 2013

ជំងឺស្ទះសសៃឈាមបេះដូង Angina

ជំងឺស្ទះសសៃឈាមបេះដូង Angina



ស្ទះសសៃឈាមបេះដូង
 ( Angina )




ស្ទះសសៃឈាមបេះដូង គឺលំហូរឈាមដែរទៅចិញ្ចឹមសាច់ដុំបេះដូង តាមសសៃ
ឈាមឈ្មោះ(coronary vessel)ខ្សោយ ដោយសារការត្បៀតឬស្ទះ ។
ស្ទះសសៃឈាមបេះដូងមានពីរប្រភេទគឺ៖
stable angina (កើតពេល stress ឬពេលធ្វើសកម្មភាពខ្លាំង)
២​​ unstable angina (នៅស្ងៀមៗក៏ឈឺដែរ)

មូលហេតុ
- សសៃឈាមបេះដូងត្បៀត ឬស្ទះដោយក្រិនសសៃឈាម
Atheroselerosis ឬដោយកំលាកឈាម
កត្តាប្រឈមរបស់ជំងឺសសៃឈាមបេះដូង
- ទឹកនោមផ្អែម
- គ្រួសារមានប្រវត្តស្ទះសសៃឈាមបេះដូងមុនអាយុ​ ៥០ឆ្នាំ
- សំពាធឈាមឡើងខ្ពស់
- cholesterol LDC កើនឡើងនិង​ cholesterol HDL​ ថយចុះ
- បុរសភេទ
- ហាត់ប្រាណមិនគ្រប់គ្រាន់
- ធាត់ពេក
- ជក់បារី

រោគសញ្ញា
- stable angina (កើតពេល stress ឬ ពេលធ្វើសកម្មភាពខ្លាំង)
- unstable angina (នៅស្ងៀមក៏ឈឺដែល)
- ឈឺណែន ឈឺដូចធ្ងន់លើទ្រូង ឈឺដូចគេរឹតលើទ្រូង ជា
ពិសេសខាងឆ្វេង នៃទ្រូងហើយកាឈឺចាប់នេះចាក់ទៅដៃ
ខាងឆ្វេង ខ្នង ចង្ការ ករ ស្មា
- អ្នកខ្លះនិយាយថាមានអារម្មណ៍ឈឺដូច gas ឬមិនរំលាយអាហារ

របៀបធ្វើរោគវិនិច្ឆ័យ
- ថតសសៃឈាមបេះដូង(coronary angiography)
- coronary risk profile (ជាពិសេសធ្វើតេស្តឈាម)
- ECG(ម៉ាស៊ីនពិនិត្យមើលចង្វាក់បេះដូង)
- Exercise tolerance test (stress test or treadmill test)
- Nuclear medicine (thallium)stress test
- stress echocardiogram (អេកូបេះដូង)

វិធីព្យាបាល      (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- ផ្លាសប្តូរការរស់នៅ(change lifestyle)
- ប្រើប្រាស់ថ្នាំពេទ្យដែលចាញពីវេជ្ជញ្ជារបស់គ្រូពេទ្យ
- វះកាត់កែលំអរសសៃឈាមបេះដូង(coronary angioplasty)
- stent placement
- វះកាត់បង្កើតផ្លូវវាងរបស់សសៃឈាមបេះដូង
(coronary artery bypass surgery)
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ
- គាំងបេះដូង
- បេះដូងលោតខុសចង្វាក់
- unstable angina

របៀបការពារ
- ចៀសវាងឬបន្ថយstress តាមដែរអាចធ្វើបាន
- គ្រប់គ្រងសំពាធឈាម ខ្លាញ់ (cholesterol) និង​ជំងឺទឹកនោមផ្អែម
- ញ៉ាំសាច់តាមកំណត់ ខ្លាញ់អោយតិច​ បន្លែ និងផ្លែឈឺ
ញ៉ាំអោយបានច្រើន
- ហាត់ប្រាណអោយបានត្រឹមត្រូវ បើទំងន់ធម្មតាត្រូវហាត់
ប្រាណតិចជាង៣០នាទី ចំណាំមុនហាត់ប្រាណត្រូវទៅ
ពិភាក្សាជាមួយគ្រូពេទ្យជាមុន
- បើលើសទំងន់ត្រូវបញ្ចុះទំងន់
- ឈប់ជក់បារី
- ចំពោះស្រ្តីផឹកស្រាមួយកែវ ចំពោះបុរស​ផឹកស្រា២កែវ
អាចជួយបន្ថយកត្តាប្រឈមមុខរបស់ជំងឺបេះដូងទោះបី
ជាយ៉ាងណាក៏ដោយការផឹកស្រាច្រើនអាចប៉ះពាល់ដល់
សុខភាព

0 comments:

Post a Comment