ធ្លាក់ស
ជាបញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយ ទាក់ទងទៅនឹងសុខភាពជីវសាស្ត្រ
ដែលត្រូវការចាប់អារម្មណ៍បំផុត ។ ធ្លាក់ស
វិវត្តន៍ទៅទន្ទឹមនឹងពេលប្រដាប់ភេទស្ត្រី
មានសកម្មភាពរាប់ចាប់តាំងពីអាយុ គ្រប់ការរហូតដល់វយ័ចំណាស់
ហើយពិសេសមានទំនាក់ទំនងជាមួយនឹងជំងឹផ្លូវភេទតែម្តង ។
នៅពេលផ្នែកជីវសាស្ត្រដំណើរការទៅបែបប្រក្រតី
សារធាតុរំអិលតែងតែហូរចេញមកធម្មតាពីរន្ធយោនី ដូចផ្នែកពណ៌ស
នៃស៊ុតយ៉ាងដូច្នោះហើយមានក្លិនឆ្អាបបន្តិច ។ នេះហៅថា
វត្ថុរាវជីវសាស្ត្រ ដែលផ្សើមយោនីជាអចិន្ត្រៃយ៍ ។
សារធាតុរាវថ្លាដែលហូរចេញមកនេះមានក្លិនឆ្អាបខ្លាំង
ឬតិចបរិមាណហូរមកច្រើន ឬតិចក៏អាស្រយ័ទៅដោយបរិមាណនៃអរ័ម៉ូន
អេស្ត្រូហ្សេន “Estrogen” ដែលមាននៅក្នុងរូបកាយរបស់ស្ត្រីនោះហើយ
។
ឧទាហរណ៍ : នៅពេលដែលកុមារីនៅមានអាយុតិចនៅឡើយ
ហើយប្រដាប់ភេទក៏មិនទាន់លូតលាស់គ្រប់លក្ខណៈ
បើពិនិត្យមើលក្នុងរន្ធយោនីរបស់ក្មេងស្រីនោះ
ក៏មិនឃើញមានជាតិសំណើម ជាវត្ថុរាវមានពណ៌សថ្លានោះដែរ ។
ដល់មានអាយុគ្រប់ការហើយសំបុកពង (Ovary) ក៏រីកលូតលាស់
ហើយប្រែប្រួលបន្តិចម្តងៗ ជាមួយនឹងការផលិតនូវសារធាតុរំញោចផ្លូវភេទ
ធ្វើឲ្យប្រដាប់បន្តពូជ (យោនី) ផលិតចេញមកនូវជាតិរំអិល ដែលហៅថា
វត្ថុរាវពណ៌ស ។
អាយុកាន់តែពេញវយ័ (អាចរៀបការបានមានគូស្រករ
ឬនិយាយឲ្យចំឈានចូលដល់វយ័បង្កកំណើតបាន
ឬមានមត្ថភាពទទួលការរួមរក័បាន) សំបុកពង (Ovary)
ក៏មានលក្ខណៈគ្រប់គ្រាន់ ។ ចាប់ពីពេលនោះមក
រៀងរាល់ខែតែងតែបញ្ចេញអរ័ម៉ូន “Estrogen” និង “Progesteron” ។
ដោយសារតែហេតុនេះហើយទើបបានជា “ធ្លាក់ស”
តែងតែមានការប្រែប្រួលទៅតាមវិវត្តន៍ នៃរដូវប្រចាំខែ (Menstrual cycle)
ដែលនាំឲ្យធ្លាក់សនោះ មានមកតិច ឬច្រើន ។
នៅក្នុងវិវត្តន៍ដំបូងប្រចាំខែ (ពេលមកខែ) ពេលដែលបរីមាណអរ័ម៉ូន
Estrogen ផលិតបានច្រើន ដោយសារតែមាត់ស្បូនផលិតវត្ថុរាវមកច្រើន
ទើបបរិមាណវត្ថុរាវនោះកាន់តែកើនឡើង
ដែលនាំឲ្យគេសង្កេតមានជាតិរំអិល
ហូរចេញមកកក្លាក់ដូចផ្នែកពណ៌សនៃស៊ុតសត្វ មានសភាពអន្លាយស្អិតៗ ។
ជាពិសេសនៅមុនពេលពងអូវុលធ្លាក់ចុះមកប្រមាណពី ១២-២៤ ម៉ោង
សារធាតុរាវនេះក៏ចេះតែហូរចេញមកច្រើនលើសមុន ។ ដោយសារតែដូច្នេះ
ហើយទើបស្ត្រីភេទតែងតែទទួលអារម្មណ៍ថា
ទ្វារមាសរបស់នាងសើមជោកជានិច្ច ។ ក្រោយពេលអូវុលធ្លាក់មកហើយ
បរិមាណអរ័ម៉ូន Progesterone នោះ ក៏កាន់តែកើនឡើងថែមទៀត
នៅពេលនោះធ្លាក់សក៏មានទឹកខាប់ ដូចជាទឹកដោះគោស្អិតបន្តិច ។
ក្រៅពីមានសភាពដូចខាងលើនោះ ពេលចាប់ផ្តើមមានគភ៌ហើយនោះ
បើធ្វើការធ្ងន់ ឬក្នុងករណីកើតអារម្មណ៍ស្រៀវស្រើបចង់រួមរក័
វត្ថុធាតុរាវហៅថា ធ្លាក់សនោះ ក៏កាន់តែហូរមកច្រើនឡើងថែមទៀត
រហូតដល់ពេលខ្លះហូរធ្លាក់មកស្អិតអន្លាយ ដូចប្រេងម៉ាស៊ីន
ខាប់មកក្រៅទ្វារមាស ។ ដូច្នេះហើយនៅពេលជីវសាស្ត្រ
មានភាពជាប្រក្រតីនោះ ធ្លាក់សអាចមានច្រើន ឬតិច រាវ ឬខាប់
មានការប្រែប្រួលតែបន្តិចបន្តួចប៉ុណ្ណោះ ហើយបើនិយាយជាមួយវិញ
មិនមានបញ្ហាអ្វីដែលនាំឲ្យប៉ះពាល់ដល់សុខភាព
ឬមិនមានជំងឺអ្វីកើតមានឡើយចំពោះស្ត្រីនោះទេ ៕
Saturday, January 19, 2013
ស្ត្រីគួរយល់ដឹងអំពីជំងឺធ្លាក់ស
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment