Saturday, January 19, 2013

ជំងឺពុកឆ្អឺង Osteoporosis



ពុកឆ្អឺង  
( Osteoporosis )









ពុកឆ្អឹង គឺ មានន័យថាជាលិការបស់ឆ្អឹងវាស្តើង និង បាត់បង់Density របស់ឆ្អឹង
ពុកឆ្អឹងកើតពេលដែរខ្លួនយើងមិនអាចបង្កើតឆ្អឹងថ្មីបានគ្រប់គ្រាន់
ឬ ឆ្អឹងចាស់ៗត្រូវបានស្រូបយកដោយខ្លូនយើងផ្ទាល់
- កើតលើស្រី្តអាយុលើសពី ៥០ឆ្នាំ៧០ឆ្នាំ មានកាប្រឈមខ្ពស់និង
ជំងឺពុកឆ្អឹង
មួលហេតុ
- កង្វះវីតាមីន D
- រលាកសន្លាក់រ៉ាំរៃ ,មានជំងឺតំរងនោមរ៉ាំរៃ ,eating disorders
- ប្រើថ្នាំ corticosteroid រៀងរាលថ្ងៃ ឬ ច្រើនជាង ៣ខែ
- ប្រើថ្នាំ Antiseizureមួយចំនួន
- Hyperparathyroidism

កត្តាប្រឈម
- ស្ត្រីមានសំបុលស្បែកសដែលមានប្រវត្តគ្រួសារកើតជំងឺ
ពុកឆ្អឹង គឺមានអត្រាខ្ពស់និងកើតមានជំងឺពុកឆ្អឹង
- អស់រដូវក្នុងរយៈពេលយូរ
- ផឹកស្រាច្រើន
- ប្រវត្តគ្រួសារមានពុកឆ្អឹង
- ប្រវត្តធ្លាប់ព្យាបាលដោយប្រើ Hormone លើជំងឺមហារីក
ប្រូស្តាត ឬ មហារីកដោះ
- សំរកទំងន់
- ជក់បារី
- ទទួលទានកាល់ស្យូមតិចពេក

រោគសញ្ញា
ក្នុងតំណាក់កាលដំបូងគ្មានចេញជារោគសញ្ញាអ្វីទេ
រោគសញ្ញាកើតមានពេលជំងឺវាវិវត្ត
- ឈឺឆ្អឹង
- បាក់ឆ្អឹងបន្តិចបន្តូច ឬ ដោយគ្មានកាប៉ះទង្កិច
- ស្រកកំពស់ច្រើនជាង ៦ inches
- ឈឺករពេលបាក់ឆ្អឹងខ្នង

របៀបធ្វើរោគវិនិច្ឆ័យ
- Bone density test (ធ្វើតេស្ត density ឆ្អឹង)
- spine CT scan
- spine or hip x-ray ធ្វើកាថត x-ray លើត្រគាក ឬ ឆ្អឹងខ្នង

វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- គ្រប់គ្រងកាឈឺចាប់
- ត្រូវបញ្ឈប់កុំអោយឆ្អឹងអន់ថយទៅទៀត
- កាពារឆ្អឹងបាក់ដោយកាប្រើថ្នាំអោយឆ្អឹងរឹងមាំ
- ប្រើថ្នាំ Bisphosphonates calcitonin
- កាព្យាបាលដោយប្រើ hormone
- ធ្វើកាហាត់ប្រាណតែកុំហាត់ខ្លាំងពេក

ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ពិបាកដោយសារឆ្អឹងខ្សោយពេក
- ឆ្អឹងត្រគាកនិងបាតដៃបាក់
- ពិបាកក្នុងកាដើរដោយសារបាក់ឆ្អឹងត្រគាក

របៀបការពារ
- ត្រូវបរិភោគអាហារមានជាតិ calcium គ្រប់គ្រាន់ និងអាហារសំបូរ vitamin D
- កុំពិសាស្រាច្រើន
- កុំជក់បារី
- ហាត់ប្រាណអោយទៀងពេល
- ប្រើប្រាស់ថ្នាំពេទ្យដើម្បីកាពារកុំអោយពុកឆ្អឹង

0 comments:

Post a Comment