Saturday, January 19, 2013

កញ្រ្ជីល Measles

 


កញ្រ្ជីល Measles




- កញ្ជ្រីលគឺជាជំងឺមួយងាយចំលងទៅមនុស្សដទៃទៀតដោយសារ​វីរុស។
- កញ្ជ្រីលជាធម្មតាវាច្រើនកើតលើកូនក្មេង និង មនុស្សមួយ
ចំនួនទៀតដែលចាប់ផ្តើមឈឺក្នុងអាយុ ២០ឆ្នាំ។

មូលហេតុ
- ការឆ្លងរោគនេះដោយសារតែការប៉ះពាល់ជាមួយដំណក់
តូចៗដែលមកពីច្រមុះ មាត់​ និង​ បំពងករ ពីអ្នកដែលមានផ្ទុក
មេរោគ ជាពិសេសពេលដែលមានអ្នកផ្ទុកមេរោគកញ្រ្ជីល
ក្រដាស់​ រឺ ក្អកនាំអោយមេរោគកញ្រ្ជីលសាយភាយក្នុងខ្យល់។

រោគសញ្ញា
- ជាទូទៅរោគសញ្ញាវាចាប់ផ្តើមចេញថ្ងៃទី ៨-១២ បន្ទាប់ពី ឆ្លងវីរុសកញ្ជ្រិល។
-​​ ភ្នែកឡើងក្រហមងាំង
- ក្អក
- ក្តៅខ្លួន
- ចាញ់ពន្លឺ
- ឈឺសាច់ដុំ
- រោគសញ្ញានោះវាអាចឆាប់ចេញក្នុងរយៈពេល ៣-៥ ថ្ងៃ
បន្ទាប់ពីចេញសញ្ញាដំបុងនៃការចាប់ផ្តើមជំងឺ​ រឺ ក៏​ ៤-៧ ថ្ងៃ។
- រោគសញ្ញាចាប់ផ្តើមពីក្បាលហើយរាលដាលទៅតំបន់ផ្សេង
ទៀតនិងទៅផ្នែកខាងក្រោមនៃខ្លួនប្រាណ
- រោគសញ្ញាឆាប់រហ័សវាអាចចេញជារាង សំប៉ែត, ខូចពណ៍តាមតំបន់
និង រឹង, ក្រហ​ម, ផុសប៉ោង​ បន្ទាប់មកសញ្ញាចូលគ្នា​ទាំងអស់។
- រមាស់
- ភ្នែកក្រហម
- ហៀរសំបោ,
- ឈឺករ
- ស្នាមអុចសរតូចៗក្នុងមាត់
របៀបធ្វើរោគវិនិច្ឆ័យ
-​​ Measles serology
- viral culture (កំរធ្វើ)

វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
-គ្មានកាព្យាបាលជាក់លាក់សំរាប់កញ្ច្រិលទេ
-គ្រាន់តែបំបាត់រោគសញ្ញដោយ៖
+ Acetaminophen (Tylenol, para)
+ សំរាក់នៅលើគ្រែ
-ក្មេងមួយចំនួនទទួលវីតាមីន​AដែលវីតាមីនAនេះជួយកាត់បន្ថយនៃការ
ស្លាប់និង ផលប៉ះពាល់របស់ជំងឺចំពោះកុមារក្នុងប្រទេសអភិវឌ្ឈបើកុមារ
ទទួលវីតាមីនA មិនគ្រប់គ្រាន់ក៏ដូចមនុស្សដទៃទៀតគឺងាយទទួយកាចំលង
និងឆ្លងដូចជា កញ្ច្រិលជាដើម

ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- រលាកទងសួត
- រលាកស្រោមខួ (មាន ១ ក្នុង ១០០០ករណី)
- អំបៅអំបែក
- រលាកសួត

របៀបការពារ
- មិនត្រូវនៅក្បែរ រឺ ប៉ះពាល់អ្នកជំងឺ
- ត្រូវអោយអ្នកជំងឺសំរាកលើគ្រែ គួរកុំកំរើកធ្វើចលនាច្រើនពេក
ក្នុងករណីធ្ងន់ធ្ងរ
- ដាក់សេរ៉ូម (Serum immune globulin) ៦ ថ្ងៃបន្ទាប់ពីឆ្លងវីរុស
វាជួយកាត់បន្ថយនៃការវិវត្តរបស់កញ្រ្ជិល​ និង មិនអោយជំងឺមិនសូវធ្ងន់ធ្ងរ។

0 comments:

Post a Comment