Wednesday, January 2, 2013

ផ្លែត្របែក

ពាក្យស្លោកមួយ បានពោលថា “បរិភោគផ្លែប៉ោមមួយផ្លែ ធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីគ្រូពេទ្យ” តើផ្លែប៉ោមពិតជាមានគុណសម្បត្តិ វិសេសវិសាល ដល់ម្លឹងឬ? ពាក្យស្លោកនេះ មានចំណុចត្រឹមត្រូវខ្លះដែរ ព្រោះថាផ្លែប៉ោមមានសារធាតុជាច្រើន ជំនួយដល់សុខភាព។ ទោះបីជាយ៉ាងណាក្តីក៏ មានពាក្យស្លោកមួយទៀត បានលើកឡើងដែរថា “បរិភោគផ្លែត្របែកមួយថ្ងៃមួយផ្លែ អាចឲ្យយើងឃ្លាតឆ្ងាយពីគ្រូពេទ្យ” ព្រោះថាផ្លែត្របែកក៏មាន គុណប្រយោជន៍ ប្រហាក់ប្រហែល និងវិសេសវិសាល ជាងផ្លែប៉ោមទៅទៀត ដូចជា ៖
-ផ្លែត្របែកមួយផ្លែទម្ងន់មួយខាំ (មិនគិតគ្រាប់) ផ្តល់ថាមពលត្រឹមតែ ៣៤កាឡូរីប៉ុណ្ណោះ ខណៈដែលផ្លែប៉ោមខ្នាតមធ្យម ផ្តល់ថាមពលដល់ទៅ ៨៤កាឡូរីឯណោះ។ ដូច្នេះផ្លែត្របែកស័ក្តិសម ធ្វើជាអាហារសំរាប់ញុំាលេង ដោយពុំចាប់បាច់គិតពីរឿង ឡើងទម្ងន់ឡើយ ។
-អត្ថប្រយោជន៏មួយទៀត របស់ត្របែកជួយសម្អាតធ្មេញ បានយ៉ាងល្អ។
-ត្របែកមានវីតាមីន A ដែលជំនួយដល់ស្បែក និងភ្នែក។
-ត្របែកមានវីតាមីន C ដែលអាចកាត់បន្ថយឱកាស នៃការកើតជំងឺផ្តាសាយ ហើយវីតាមីនC នៅក្នុងត្របែកមានច្រើន ជាងផ្លែប៉ោមទៅទៀត។
-ត្របែកមានជាតិប៉ូតាស្យូម ក្នុងបរិមាណសមរម្យ ជួយធ្វើឲ្យសារជាតិប៉ូតាស្យូម នៅក្នុងឈាមមានតុល្យភាពល្អ។
-ត្របែកមានសារធាតុមួយប្រភេទ ហៅថា បាយអូហ្លាវ៉ាណូអ៊ីត (Bioflavonoid) ដែលជាវីតាមីន B2 នៅក្នុងរូបភាពផ្សេងៗ ដើម្បីជួយការពារជំងឺ ប្រេះមាត់។
-ត្របែកមានជាតិ សរសៃអាហារជាច្រើន ដែលវាអាចជួយការពារជំងឺ មហារីកពោះវៀនធំ និងជួយកាត់បន្ថយជាតិកូឡេស្តូរ៉ល។ កាកសរសៃអាហារ នៅក្នុងត្របែកមានច្រើនជាងផ្លែប៉ោម ដោយត្របែកមួយខាំមានកាកសរសៃអាហារ ៣ក្រាម ច្រើនជាងផ្លែប៉ោមដែលមានត្រឹមតែ ២ក្រាម។
-ត្របែកមានសារជាតិម្យ៉ាង ហៅថា ផិកទីន( Pectin) ដែលអាចជួយកាត់បន្ថយជាតិ កូឡេស្តូរ៉លបានដូចគ្នា ៕

0 comments:

Post a Comment