Wednesday, January 2, 2013

​ទទួលទាន​បន្លែ​ជួយ​កាត់បន្ថយ​អាការ​រលាក​លំពែង

នៅ​ពី​រ៉ាឌីកាល់​សេរី​រាយ​ពាសពេញ​នៅក្នុង​រាងកាយ អាច​ធ្វើឲ្យកើត​អាការរលាក​លំពែង​ឡើង​ភ្លាមៗ ជាហេតុ​ពេល​យើង​នៅ​សុខៗ កើត​មាន​អារម្មណ៍​ថា ឈឺ​នៅត្រង់​ចុងដង្ហើម ហើយ​ឈឺ​រាល​ទៅដល់​ឆ្អឹងខ្នង ហើម​ពោះ ក្អួត ឬ​សន្លប់ បាត់ស្មារតី​។

​​ក្នុងអំឡុងពេល​ខាងលើនេះ កម្រិត​នៃ​អង់​ហ្ស៊ី​ម​របស់​អង់​ទី​អុក​ស៊ីដេន នឹង​កើនឡើង​ខ្ពស់​ដើម្បី​ទប់​ជាមួយ​រ៉ាឌីកាល់​សេរី​។ ដូច្នេះ ដើម្បី​ការពារ​អាការ​នេះ​ដោយ​ងាយៗ យើង​គ្រាន់តែ​បង្កើន​អង់​ទី​អុក​ស៊ីដង់ ឲ្យ​ច្រើន​តាមរយៈ​ការ​ទទួលទាន​បន្លែ​ឲ្យបាន​ច្រើន​។​

​​យោង​តាម​ទស្សនា​វ​ដ្តី​មួយឈ្មោះ Gut បាន​ចុះផ្សាយ​លទ្ធផល​ស្រាវជ្រាវ​មួយ​ថា ការព្យាយាម​ទទួលទាន​បន្លែ​ជា​មធ្យម ៤​ភាគ ក្នុង​មួយ​ថ្ងៃ វា​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ជំងឺ​រលាក​រំ​ពែង​ភ្លាមៗ (​ប្រភេទ​ដែល​មិនមែន​បង្កឡើង​ដោយ​ដុំ​ក្រួស​) បាន​ច្រើន​ជាង​ការ​ទទួលទាន​ស្រា​លើស​ពី​មួយ​កែវ ក្នុង​មួយ​ថ្ងៃ នឹង​មាន​តម្រុយ​ថា ទម្ងន់​ខ្លួន​កើនឡើង​។ គេ​បាន​រកឃើញថា អត្រា​នៃ​គ្រោះថ្នាក់​ខាងលើនេះ ក៏​ស្រក​ចុះ​យ៉ាង​ចម្លែក​បំផុត​៕http://health.cen.com.kh

0 comments:

Post a Comment