Wednesday, February 27, 2013

អត្ថ​ប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្ហុង​

ល្ហុងមានប្រភពពីអាមេរិចកណ្តាល។  គ្រីស្តហ្វឹកូឡុម បានភ្លក់រសជាតិល្ហុង ហើយពោលសរសើរថាជា “ផ្លែឈើទេពធីតា“ (fruit of the angles) ធ្វើឲ្យមនុស្សបច្ចុប្បន្នមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាហៅ ល្ហុងថាជាផ្លែឈើទេពធីតា។  ឥឡូវនេះពាក្យសរសើរលើ រសជាតិល្ហុងបានក្លាយជា “ស៊ុបពែរផ្លែឈើសុខភាព“ ព្រោះក្នុងផ្លែល្ហុងមាន វីតាមីន C, បេតាខែរ៉ូទីន, វិតាមីន E  និងអាស៊ីតហ្វូលីក ដែលជាអង់ទីអុកស៊ីដង់ សំខាន់ក្នុងការការពារជំងឺសរសៃឈាមបេះដូងត្បៀត។
ផ្លែល្ហុងទុំទំហំមធ្យម ផ្តល់វិតាមីន C ១៨៨មីក្រូក្រាម, អាស៊ីតហ្វូលីក ១១៥មីក្រូក្រាម, វីតាមីន E ៣.៤មីក្រូក្រាម  និងវីតាមីន A ៨៦៣មីក្រូក្រាម។ ក្រៅពីនេះ កាកសរសៃអាហាររបស់ល្ហុង អាចជួយការពារជំងឺមហារីកពោះវៀនធំបានដែរ។ មិនមែនត្រឹមតែជំងឺពីរមុខ នេះទេ យើងក៏អាចនិយាយបានថា ល្ហុងជាផ្លែឈើនៃសុខភាពទៅហើយនេះ នៅមិនទាន់រាប់បញ្ចូល នូវការយល់ដឹងពីមុនៗទៀតផង ដែលថា ល្ហុងមានអេនសៃឈ្មោះ papain ដែលជួយរំលាយប្រូតេអ៊ីនបានល្អ ជួយរំលាយអាហារ ការពារជំងឺហើមពោះ និងជួយការពារ ពិការភាពរបស់កោសិកាទៀតផង។
ក្រៅពីនេះលទ្ធផងនៃការស្រាវជ្រាវបានរកឃើញបន្ថែមថា ល្ហុងអាចជួយការពារជំងឺហើមរលាកក្នុងរាងកាយ ជួយបន្ថែមអង់ទីករការពារ ជំងឺរលាក និងការពារការចុះទ្រុឌទ្រោមនៃសាច់ដុំភ្នែករបស់មនុស្សចាស់។  ដូចនេះយើងគួរតែញុំាល្ហុងទាំងខ្ចីទាំងទុំឲ្យបានច្រើន ជាពិសេសត្រូវយកល្ហុងមកក្រឡុកញុំាក៏ល្អម្យ៉ាងដែរ៕
ផ្លែល្ហុងទុំ

Saturday, January 19, 2013

ស្ត្រី​គួរ​យល់​ដឹង​អំពី​ជំងឺ​ធ្លាក់​ស​

ធ្លាក់ស ​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំងឡាយ ទាក់ទង​ទៅនឹង​សុខភាព​ជីវសាស្ត្រ ដែល​ត្រូវ​ការចាប់អារម្មណ៍​បំផុត ។ ធ្លាក់​ស វិវត្តន៍​ទៅ​ទន្ទឹម​នឹង​ពេល​ប្រដាប់​ភេទស្ត្រី មាន​សកម្មភាព​រាប់​ចាប់​តាំងពី​អាយុ គ្រប់ការ​រហូត​ដល់​វយ័​ចំណាស់ ហើយ​ពិសេស​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឹ​ផ្លូវភេទ​តែម្តង ។​
នៅពេល​ផ្នែក​ជីវសាស្ត្រ​ដំណើរការ​ទៅ​បែប​ប្រក្រតី សារធាតុ​រំអិល​តែងតែ​ហូរ​ចេញ​មក​ធម្មតា​ពី​រន្ធ​យោ​នី ដូច​ផ្នែក​ពណ៌​ស នៃ​ស៊ុត​យ៉ាង​ដូច្នោះ​ហើយ​មាន​ក្លិនឆ្អាប​បន្តិច ។ នេះ​ហៅថា វត្ថុ​រាវ​ជីវសាស្ត្រ ដែល​ផ្សើម​យោនី​ជា​អចិន្ត្រៃយ៍ ។ សារធាតុ​រាវ​ថ្លា​ដែល​ហូរ​ចេញ​មក​នេះ​មាន​ក្លិនឆ្អាប​ខ្លាំង ឬ​តិច​បរិមាណ​ហូរ​មក​ច្រើន ឬ​តិច​ក៏​អា​ស្រយ័​ទៅ​ដោយ​បរិមាណ​នៃ​អរ័​ម៉ូ​ន អេ​ស្ត្រូ​ហ្សេ​ន “Estrogen” ដែល​មាន​នៅក្នុង​រូប​កាយ​របស់​ស្ត្រី​នោះ​ហើយ ។​
ឧទាហរណ៍ : នៅពេល​ដែល​កុមារី​នៅ​មាន​អាយុ​តិច​នៅឡើយ ហើយ​ប្រដាប់ភេទ​ក៏​មិន​ទាន់​លូតលាស់​គ្រប់លក្ខណៈ បើ​ពិនិត្យ​មើល​ក្នុង​រន្ធ​យោនី​របស់​ក្មេងស្រី​នោះ ក៏​មិន​ឃើញ​មាន​ជាតិ​សំណើម ជា​វត្ថុ​រាវ​មាន​ពណ៌​ស​ថ្លា​នោះដែរ ។ ដល់​មាន​អាយុ​គ្រប់កា​រហើយ​សំបុ​កពង (Ovary) ក៏​រីក​លូតលាស់ ហើយ​ប្រែប្រួល​បន្តិច​ម្តងៗ ជាមួយនឹង​ការផលិត​នូវ​សារធាតុ​រំញោច​ផ្លូវភេទ ធ្វើឲ្យ​ប្រដាប់​បន្ត​ពូជ (​យោ​នី​) ផលិត​ចេញ​មក​នូវ​ជាតិ​រំអិល ដែល​ហៅថា វត្ថុ​រាវ​ពណ៌​ស ។​
អាយុ​កាន់តែ​ពេញ​វយ័ (​អាច​រៀប​ការ​បាន​មាន​គូស្រករ ឬ​និយាយឲ្យចំ​ឈាន​ចូល​ដល់​វយ័​បង្ក​កំណើត​បាន ឬ​មាន​ម​ត្ថភាព​ទទួលការ​រួមរក័បា​ន​) សំបុ​កពង (Ovary) ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ ចាប់ពីពេលនោះ​មក រៀងរាល់​ខែ​តែងតែ​បញ្ចេញ​អរ័​ម៉ូន “Estrogen” និង “Progesteron” ។ ដោយសារតែ​ហេតុនេះហើយ​ទើបបានជា “​ធ្លាក់​ស​” តែងតែ​មាន​ការប្រែប្រួល​ទៅតាម​វិវត្តន៍ នៃ​រដូវ​ប្រចាំខែ (Menstrual cycle) ដែល​នាំ​ឲ្យ​ធ្លាក់​ស​នោះ មានមក​តិច ឬ​ច្រើន ។ នៅក្នុង​វិវត្តន៍​ដំបូង​ប្រចាំខែ (​ពេល​មក​ខែ​) ពេល​ដែល​ប​រី​មាណ​អរ័​ម៉ូន Estrogen ផលិត​បាន​ច្រើន ដោយសារ​តែ​មាត់ស្បូន​ផលិត​វត្ថុ​រាវ​មក​ច្រើន ទើប​បរិមាណ​វត្ថុ​រាវ​នោះ​កាន់តែ​កើនឡើង ដែល​នាំឲ្យ​គេ​សង្កេតមាន​ជាតិ​រំអិល ហូរ​ចេញ​មក​កក្លាក់​ដូច​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​សត្វ មាន​សភាព​អន្លាយ​ស្អិតៗ ។ ជាពិសេស​នៅ​មុន​ពេល​ពង​អូវុល​ធ្លាក់ចុះ​មក​ប្រមាណ​ពី ១២-២៤ ម៉ោង សារធាតុ​រាវ​នេះ​ក៏​ចេះ​តែ​ហូរ​ចេញ​មក​ច្រើន​លើស​មុន ។ ដោយសារ​តែ​ដូច្នេះ ហើយ​ទើប​ស្ត្រីភេទ​តែងតែ​ទទួល​អារម្មណ៍​ថា ទ្វារមាស​របស់​នាង​សើម​ជោក​ជានិច្ច ។ ក្រោយពេល​អូវុល​ធ្លាក់​មក​ហើយ បរិមាណ​អរ័​ម៉ូន Progesterone នោះ ក៏​កាន់តែ​កើនឡើង​ថែម​ទៀត នៅពេល​នោះ​ធ្លាក់ស​ក៏​មាន​ទឹក​ខាប់ ដូចជា​ទឹកដោះគោ​ស្អិត​បន្តិច ។​
ក្រៅពី​មាន​សភាព​ដូច​ខាងលើ​នោះ ពេល​ចាប់ផ្តើម​មានគភ៌​ហើយ​នោះ បើ​ធ្វើការ​ធ្ងន់ ឬ​ក្នុង​ករណី​កើត​អារម្មណ៍​ស្រៀវ​ស្រើប​ចង់​រួមរក័ វត្ថុ​ធាតុ​រាវ​ហៅថា ធ្លាក់ស​នោះ ក៏​កាន់តែ​ហូរ​មក​ច្រើនឡើង​ថែម​ទៀត រហូតដល់​ពេល​ខ្លះ​ហូរ​ធ្លាក់​មក​ស្អិត​អន្លាយ ដូច​ប្រេងម៉ាស៊ីន ខាប់​មក​ក្រៅ​ទ្វារមាស ។ ដូច្នេះ​ហើយ​នៅពេល​ជីវសាស្ត្រ មាន​ភាព​ជា​ប្រក្រតី​នោះ ធ្លាក់ស​អាច​មាន​ច្រើន ឬ​តិច រាវ ឬ​ខាប់ មាន​ការប្រែប្រួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បើ​និយាយ​ជាមួយ​វិញ មិន​មាន​បញ្ហា​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​មិន​មាន​ជំងឺ​អ្វី​កើត​មាន​ឡើយ​ចំពោះ​ស្ត្រី​នោះទេ ៕

ជំងឺរលាកដើមក Pharyngitis

 


រលាកដើមករ
( Pharyngitis )






មួលហេតុ
- វីរុសដូចជាផ្តាសសាយ និង coxsackie infection Mononucleosis
- បាក់តេរី ដូចជា ក្រុម A streptococcus និង បាត់តេរីមិនសូវ
សំបូរដែលធ្វើអោយឈឺករ ដូចជា៖
+ corynebacterium gonorrhea and chlamydia
- រលាកដើមករ ច្រើនកើតនៅខែរងារ និង ចំលងទៅសមាជិកក្នុងក្រុមគ្រួសារ

រោគសញ្ញា
- ក្តៅខ្លួន
- ឈឺក្បាល
- ឈឺសន្លាក និង ឈឺសាច់ដុំ
- រោលស្បែក
- ហើមកូនកណ្តុលនៅតំបន់ករ

របៀបធ្វើរោគវិនិច្ឆ័យ
- គ្រូពេទ្យធ្វើការបើកមាត់របស់អ្នកដើម្បីមើលករ រលាក ឬអត់
- កាធ្វើតេស្ត ឬ throat culture ដើម្បីវិភាគរកមេរោគ
វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- ភាគច្រើនមកពីវីរុស ដូចនេះ antibiotics មិនអាចជួយបានទេ
- បើមកពីបាក់តេរីយើងប្រើ antibiotic ហើយវិធីព្យាបាល
ដទៃទៀតមានដូចជា៖
+ ផឹកទឹកក្តៅអុនៗដូចជា តែក្រូចឆ្មា ឬ តែជាមួយទឺកឃ្មុំ
+ ផឹកទឹកក្តៅអុនៗលាយជាមួយអំបិលបន្តិច
+ ផឹកទឹកត្រជាក់
+ ផឹកថ្នាំបាត់ឈឺ acetaminophen
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ស្ទះផ្លូវដង្ហើម
- អាបសេស (abscess)នៅជុំវិញតងស៊ីល ឬ នៅដើមករ

មហារីកមាត់ស្បូន Cervical cancer

   មហារីកមាត់ស្បូន

 ( Cervical cancer )





មូលហេតុ 
- ដោយសារពួកវីរុស HPV (human papilloma virus)
កត្តាដែលប្រឈម និង មហារីកស្បូន 
- រួមភេទនៅអាយុក្មេងពេក
- មានដៃគួររួមភេទច្រើន
- រួមភេទជាមួយអ្នកមានដៃគួរច្រើន
- ស្រ្តីដែលមានម្តាយលេបថ្នាំ DES (diethylstilbestrol)
អំឡុងពេលមានផ្ទៃពោះក្នុងឆ្នាំ១៩៦០ដើម្បីការពារការលូតកូន
- ប្រព័ន្ធការពារខ្សោយ
រោគសញ្ញា 
ដំណាក់កាលដំបូងនៃមហារីមាត់ស្បូនគ្មានរោគសញ្ញាទេ
បើមានដូចជា៖
- ការហូរឈាមខុសពីធម្មតានៅចន្លោះរដូវ
- ហូរឈាមបន្ទាប់ពីរួមភេទហើយ
- មានការហូរឈាមបន្ទាប់ពីរាំងរដូវ
- មានសារធាតុរាវៗចេញពីផ្លូវភេទស្រ្តីដែលអាច ស្លេក ,
ទឹកពណ៍ផ្កាឈូក, ពណ៍ត្នោត, ឈាម ឬ មានក្លិនស្អុយ
រោគសញ្ញានៃមហារីកមាត់ស្បូនមានដូចជា៖
- ឈឹខ្នង
- អស់កំលាំង
- មានហូរឈាមច្រើនចេញពីទ្វាមាស
- មានវត្តមានទឹកនោម ឬ លាមកចេញពីទ្វាមាស
- ឈឺជើង
- អត់ឃ្លានបាយ
- ឈឺនៅអាងត្រគាក
- ហើមជើងមួយចំហៀង
- ស្រកគីឡូ
របៀបធ្វើរោគវិនិច្ឆ័យ 
មហារីកមាត់ស្បូនមិនអាចរកឃើញដោយភ្នែកទទេបានទេ
ដូចនេះគេត្រូវប្រើឧបករណ៍ជំនួយដូចជា៖
- pap-smear (គេបៀកយកកោសិកាមាត់ស្បូនទៅវិភាគ)ប៉ុន្តែ
មិនមែនជាកាវិនិច្ឆ័យចុងក្រោយទេ
- បើសិនជាការវិភាគរកឃើញខុសធម្មតា គេធ្វើ colposcopy
(ច្រិបសាច់យកទៅវិភាគ នៅ ឡាបូ) laboratory for
Examination
តេស្តដទៃទៀតដូចជា៖ 
- Endocervical curettage (ECC) (បើកមើលមាត់ស្បូន)
- Cone biosy
បើសិនជាកាវិនិច្ឆ័យឃើញមានមហារីកមាត់ស្បូនគេធ្វើតេស្តផ្សេងដើម្បីកំណត់ដំណាក់កាល និង
ការរាលដាល
- x-ray លើទ្រូង
- CT scan
- cystoscopy
- intravenous pyelogram (IVP)
- MRI
វិធីព្យាបាល ​    (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
ការព្យាបាលលើមហារីកមាត់ស្បូនអាស្រ័យលើ
- ដំណាក់កាលនៃមហារីក
- ទំហំ និង រូបរាងរបស់ដុំសាច់ (Tumor)
- អាយុស្រ្តី និង សុខភាពទូទៅ
- កាចង់បានកូននៅថ្ងៃអនាគត់
មហារីកមាត់ស្បូនក្នុងដំណាក់កាលដំបូងអាចយកចេញ ឬ
កំទេចចោលជាលិកាដែល ត្រៀមវិវត្តទៅជាមហារីក ឬ ជាលិកាមហារីកដែលធ្វើ់ការ
វះកាត់ ដោយមិនកាត់ស្បូនទេដូចនេះស្ត្រី
អាចមានកូនបានដដែល
ប្រភេទនៃកាវះកាត់ក្នុងដំណាក់កាលដំបូងនៃមហារីកមាត់ស្បូន 
មាន៖
- loop electrosurgical excision procedure (LEEP)(ប្រើអេឡិច
ទ្រិចដើម្បីយកជាលិកាខុសធម្មតាចេញ)
- cryotherapy (បង្កកជាលិកាខុសធម្មតា)
- laser therapy(ប្រើពន្លឺឡេសឺដើម្បីទៅដុតជាលិកាខុសធម្មតា)
- hysterectomy(កាត់ស្បូនចេញប៉ុន្តែអូវែទុកនៅដដែល)
កាព្យាបាលលើមហារីកមាត់ស្បូនធ្ងន់ធ្ងរ
- Radical hysterectomy (កាត់ស្បូន និង ជាលិកាជុំវិញជា
ច្រើនដូចជាកូនកណ្តុល និង ផ្នែកខាងលើនៃយោនី)
- Pelvic exenteration (ជាប្រភេទនៃការវះកាត់ដែលកាត់
សរីរាង្គនៅអាងត្រគាកដូចជា ប្លោកនោម និង អាងផ្ទុក
លាមក)
- chemotherapy ប្រើថ្នាំ ទៅសំលាប់មហារីកដូចជា cisplatin,
Carboplatin, ifosfamide, paclitaxel និង cyclophosphamides
ពេលខ្លះ radiation and chemotherapy អាចប្រើមុន ឬក្រោយ
ពេលវះកាត់
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ប្រភេទនៃមហារីកមាត់ស្បូនខ្លះ មិនសូវឆ្លើយតបនិងការ
ព្យាបាលប៉ុន្មានទេ
- មហារីកអាចកើតឡើងវិញបន្ទាប់ពីព្យបាល
- ស្រ្តីដែលព្យាបាលមហារីកមាត់ស្បូនហើយដែលរក្សាទុក្ខ
ស្បូនគឺមានអត្រាខ្ពស់ក្នុងកាកើតឡើងវិញ
- វះកាត់និងព្យាបាលដោយកាំរស្មីអាចជាមូលហេតុធ្វើអោយ
មានបញ្ហាលើផ្លូវភេទ ,ពោះវៀន និង មុខងារប្លោកនោម
- មហារីកមាត់ស្បូនអាចរាលដាលទៅសរីរាង្គផ្សេងទៀត
ដូចជា ប្លោកនោម ,ពោះវៀន ,សួត និងថ្លើម
របៀបការពារ
- ចាក់វាក់ស៊ាំង (vaccine)ការពារមហារីកមាត់ស្បូន (Gardasil)
- ប្រើស្រោមអនាម័យ(use condoms)ជួយកាត់បន្ថយកាឆ្លង
វីរុស HPV និងជំងឺដែលឆ្លងតាមការួមភេទ
- ធ្វើ pap smear ដែលចាប់ផ្តើមលើស្រ្តីមានសកម្មភាពរួមភេទ
ឬ ស្រ្តីមានអាយុ ២០ឆ្នាំ ដែលគ្មានសកម្មភាពរួមភេទ
- បើជក់បារីមានឪកាសខ្ពស់ក្នុងកាកើតមហារីកមាត់ស្បូន

ជំងឺភ្នែកក្រហម Conjunctivitis

  ភ្នែកក្រហម  

( Conjunctivitis )




ភ្នែកក្រហម គឺហើមរលាកឬកាឆ្លងរោគនៅនិងភ្នាស់នៃត្របកភ្នែក
មូលហេតុ
- វីរុស (សំបូរជាងគេ)
- បាក់តេរី
- ប៉ះពាល់សារធាតុគីមី
- ផ្សិត (fungi)
- ប៉ារាស៊ីត (parasite)កំរមាន
- ប្រើប្រាស់ contact lenses

រោគសញ្ញា
- មើលឃើញព្រិល
- ឈឺភ្នែក
- ហូរទឹកភ្នែកច្រើន
- រមាស់ភ្នែក
- ភ្នែកចាញ់ពន្លឺ
- មានអារម្មណ៍ដូចខ្សាច់ក្នុងភ្នែក

របៀបធ្វើរោគវិនិច្ឆ័យ
- Examination of the eyes (ធ្វើតេស្តភ្នែក)
- យកសំលីបៀកភ្នែកដែលក្រហមហើយយកទៅវិភាគ

វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- កាព្យាបាលអាស្រ័យលើមួលហេតុ
- Allergic conjunctivitis ប្រើ allergy treatment
- Antibiotic drug បន្តក់ភ្នែកបើសិនមកពីបាក់តេរី

ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ
- អាចកើតកាឆ្លងឡើងវិញនៅសមាជិកក្នុងផ្ទះ ឬ នៅសាលា

របៀបការពារ
- ប្តូរស្រោមខ្នើយជាប្រចាំ
- កុំ share eye cosmetics
- កុំ ប្រើកន្សែងជាមួយគ្នា
- សំអាត contact lenses ជាប្រចាំ
- កុំយកដៃប៉ះភ្នែក
- សំអាតដៃជានិច្ច

ជំងឺពុកឆ្អឺង Osteoporosis



ពុកឆ្អឺង  
( Osteoporosis )









ពុកឆ្អឹង គឺ មានន័យថាជាលិការបស់ឆ្អឹងវាស្តើង និង បាត់បង់Density របស់ឆ្អឹង
ពុកឆ្អឹងកើតពេលដែរខ្លួនយើងមិនអាចបង្កើតឆ្អឹងថ្មីបានគ្រប់គ្រាន់
ឬ ឆ្អឹងចាស់ៗត្រូវបានស្រូបយកដោយខ្លូនយើងផ្ទាល់
- កើតលើស្រី្តអាយុលើសពី ៥០ឆ្នាំ៧០ឆ្នាំ មានកាប្រឈមខ្ពស់និង
ជំងឺពុកឆ្អឹង
មួលហេតុ
- កង្វះវីតាមីន D
- រលាកសន្លាក់រ៉ាំរៃ ,មានជំងឺតំរងនោមរ៉ាំរៃ ,eating disorders
- ប្រើថ្នាំ corticosteroid រៀងរាលថ្ងៃ ឬ ច្រើនជាង ៣ខែ
- ប្រើថ្នាំ Antiseizureមួយចំនួន
- Hyperparathyroidism

កត្តាប្រឈម
- ស្ត្រីមានសំបុលស្បែកសដែលមានប្រវត្តគ្រួសារកើតជំងឺ
ពុកឆ្អឹង គឺមានអត្រាខ្ពស់និងកើតមានជំងឺពុកឆ្អឹង
- អស់រដូវក្នុងរយៈពេលយូរ
- ផឹកស្រាច្រើន
- ប្រវត្តគ្រួសារមានពុកឆ្អឹង
- ប្រវត្តធ្លាប់ព្យាបាលដោយប្រើ Hormone លើជំងឺមហារីក
ប្រូស្តាត ឬ មហារីកដោះ
- សំរកទំងន់
- ជក់បារី
- ទទួលទានកាល់ស្យូមតិចពេក

រោគសញ្ញា
ក្នុងតំណាក់កាលដំបូងគ្មានចេញជារោគសញ្ញាអ្វីទេ
រោគសញ្ញាកើតមានពេលជំងឺវាវិវត្ត
- ឈឺឆ្អឹង
- បាក់ឆ្អឹងបន្តិចបន្តូច ឬ ដោយគ្មានកាប៉ះទង្កិច
- ស្រកកំពស់ច្រើនជាង ៦ inches
- ឈឺករពេលបាក់ឆ្អឹងខ្នង

របៀបធ្វើរោគវិនិច្ឆ័យ
- Bone density test (ធ្វើតេស្ត density ឆ្អឹង)
- spine CT scan
- spine or hip x-ray ធ្វើកាថត x-ray លើត្រគាក ឬ ឆ្អឹងខ្នង

វិធីព្យាបាល   (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- គ្រប់គ្រងកាឈឺចាប់
- ត្រូវបញ្ឈប់កុំអោយឆ្អឹងអន់ថយទៅទៀត
- កាពារឆ្អឹងបាក់ដោយកាប្រើថ្នាំអោយឆ្អឹងរឹងមាំ
- ប្រើថ្នាំ Bisphosphonates calcitonin
- កាព្យាបាលដោយប្រើ hormone
- ធ្វើកាហាត់ប្រាណតែកុំហាត់ខ្លាំងពេក

ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- ពិបាកដោយសារឆ្អឹងខ្សោយពេក
- ឆ្អឹងត្រគាកនិងបាតដៃបាក់
- ពិបាកក្នុងកាដើរដោយសារបាក់ឆ្អឹងត្រគាក

របៀបការពារ
- ត្រូវបរិភោគអាហារមានជាតិ calcium គ្រប់គ្រាន់ និងអាហារសំបូរ vitamin D
- កុំពិសាស្រាច្រើន
- កុំជក់បារី
- ហាត់ប្រាណអោយទៀងពេល
- ប្រើប្រាស់ថ្នាំពេទ្យដើម្បីកាពារកុំអោយពុកឆ្អឹង

ជំងឺរលាកតម្រងនោម Glomerulonehritis

  រលាកតម្រងនោម  

( Glomerulonephritis )






មូលហេតុ 
- រលាកតម្រងនោមដោយសារបញ្ហាសំខាន់ៗជាមួយប្រព័ន្ធ
ភាពស៊ាំក្នុងខ្លួនហើយមួលហេតុជាក់លាក់ដែលធ្វើអោយរលាកតម្រងនោម
គឺមិនដឹងច្បាស់ទេ
- ការខូចខាត់លើតម្រងនោមអោយនោមឈាម និងប្រូតេអ៊ីន
បាត់បង់តាមទឹកនោម
កត្តាប្រឈម 
- ប្រវត្តមានមហារីក
- មានជំងឺ
+ ប្រព័ន្ធសសៃឈាម(vascular system)
+ ប្រព័ន្ធកូនកណ្តុល (lymphatic system)
- ប៉ះពាល់ និងhydrocarbon solvent
- ការកររោគ (infection) ដូចជា៖
+ strep infection,
+ virus,
+ heart infection រឺ អាបសេស (abscess)
- ទឹកនោមផ្អែម
ក្នុងករណីខ្លះយើងអាចដឹង និង ការប្រឈមខ្ពស់នៃការរលាកតម្រងនោម 
- focal segmental glomerutosclerosis
- good pasture syndrome
- Membranoproliferative GN
- IGA nephropathy
- lupus nephritis or henoch-schonlein purpura
- Anti-glomerular basement membrance antibody disease
- blood vessel disease such as vasculitis or polyarteritis
- Amyloidosis
រោគសញ្ញា
រោគសញ្ញារលាកតម្រងនោមច្រើនកើតមានដូចជា៖
- នោមឈាម
- នោមចេញពពុះ (Foamy urine)
- ហើមមុខ, ភ្នែក, កជើង, បាទជើង, ជើង ឬ ពោះ
រោគសញ្ញាដែលអាចកើតមាន៖ 
- ឈឺពោះ
- ក្អក
- រាករុស
- មានអារម្មណ៍ឈឺគ្រប់កន្លែង
- ក្តៅខ្លួន
- ឈឺសន្លាក់
- ឈឺសាច់ដុំ
- អត់ឃ្លានបាយ
- ដក់ដង្ហើមខ្លីៗ
របៀបធ្វើរោគវិនិច្ឆ័យ 
- urinalysis
- kidney biopsy
- CT scan លើពោះ
- ultrasound (អេកូ)លើពោះ
- x-ray លើទ្រូង
- IVP
- តេស្តលើទឹកនោម
វិធីព្យាបាល  (ហាមប្រើប្រាស់ឱសថទាំងនេះដោយគ្មានវេជ្ជបញ្ជារពីគ្រូពេទ្យ)
- កាព្យាបាលអាស្រ័យលើមូលហេតុនៃជំងឺ
- Angiotensin-converting enzyme inhibiter
- corticosteroid
ផលប៉ះពាល់នៃការវិវត្តរបស់ជំងឺ 
- Nephrotic syndrome
- ខ្សោយតម្រងនោមរ៉ាំរ៉ៃ
- តំណាក់កាលចុងក្រោយនៃជំងឺតម្រងនោម (កាត់ចេញ)
- លើសសំពាធឈាម
- ខ្សោយបេះដូង, ហើមសួត
- ប៉ូតាស្យូម
របៀបការពារ
- គ្មានអ្វីការពារការកើតជំងឺរលាកតម្រងនោមទេ ក្នុងករណីខ្លះអាចការពារដោយចៀសវាងឬកំណត់ការប៉ះ និង orgenic solvent ,បារត និងថ្នាំ (NSAID) nonsteroid anti-inflammation drug.